ខាំ លន់ចេន
កីឡាករ ខាំ លន់ចេន របស់ បឹងកេត

តារាចម្រៀង Original Song ខាំ លន់ចេន បានរត់ចូលទីលានក្នុងនាមជាកីឡាករបាល់ទាត់ លើកដំបូង នៅវគ្គទី២ ជំនួបបឹងកេត និង វេស្ទើនភ្នំពេញ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងទី២ វគ្គ១៦ក្រុម កាលថ្ងៃពុធ ទី១៨ កក្កដា នាពហុកីឡដ្ឋានជាតិ។ ​​​​​​​​​​​​​​​

ចេន  ត្រូវបានគ្រូបង្វឹកផ្លាស់ប្តូរឲ្យចូលទៅក្នុងទីលាននៅតង់ទីពីរ នៃការប្រកួតរវាងបឹងកេត និង វេស្ទើនភ្នំពេញ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃពុធ កន្លងទៅ ដោយការប្រកួតបានបញ្ចប់ក្នុងលទ្ធផល បឹងកេតឈ្នះ១-០។

ខាំ លន់ចេន
កីឡាករ ខាំ លន់ចេន របស់ បឹងកេត

ម្ចាស់បទ “សម្បថនិស្ស័យ” បាននិយាយក្រោយការប្រកួតថា គេមានការយល់ចិត្តគ្នាល្អជាមួយមិត្តរួមក្រុម ព្រោះលេងតាមទម្រង់ដែលរៀបចំទុកមុនស្រាប់ តែទទួលស្គាល់ថា កម្លាំងនៅតែជាឧបសគ្គដ៏ធំសម្រាប់រូបគេ។

ម្ចាស់អាវលេខ៩៥របស់បឹងកេត រៀបរាប់បែបនេះ ៖ “ចំណុចធំបំផុតទី១គឺកម្លាំង ជាបញ្ហាធំតែម្ដង ចំពោះការលេងតាក់ទិច យើងត្រូវតែពង្រឹងបន្ថែមទៀត។ សម្រាប់ការយល់ចិត្តគ្នាវិញ គឺល្អ ព្រោះគ្រូបានរៀបចំទុកមុនស្រាប់ តែខ្ញុំនឹងប្រឹងប្រែងពង្រឹងខ្លួនបន្ថែមទៀត ជាពិសេសកម្លាំងឲ្យបានល្អ”។

ខ្សែបម្រើដដែលបញ្ជាក់ថា ការលេងបាល់ទាត់របស់ខ្លួនមិនប៉ះពាល់ខ្លាំងដល់ការងារសិល្បៈទេ ព្រោះបានបែងចែកកាលវិភាគយ៉ាងល្អ ព្រោះយល់ថា អាជីពលើវាលស្មៅក៏ផ្ដល់ផលប្រយោជន៍ផ្នែកសុខភាពសំខាន់ដល់រូបគេផងដែរ៕

ប្រភព៖ CNCC