ក្រុម Paris Saint-Germain បានបរាជ័យនៅក្នុងផ្ទះរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៨ មក ដោយពួកគេចាញ់ក្រុម Reims ដោយលទ្ធផល ២-០។

ក្រុមការពារជើងឯកលីគកំពូលបារាំង ទើបតែបានបំបាក់ក្រុមយក្សអេស្ប៉ាញ Real Madrid ៣-០ នៅក្នុងជំនួបបើកឆាក Champions League កាលពីសប្ដាហ៍មុន ប៉ុន្ដែត្រូវបរាជ័យទល់នឹងក្រុមពាក់កណ្ដាលតារាងនៃលីគអង។

ហើយកំឡុងការប្រកួតនោះ ខ្សែប្រយុទ្ធ Neymar បានក្លាយជាជនរងគ្រោះ ដោយការរុញផ្ដួលពីក្រោយរបស់ ខ្សែបម្រើ Mathieu Cafaro បន្ទាប់ពីតារាឆ្នើមប្រេស៊ីល ញាក់បាល់ប្រឡោះជើង កីឡាកររបស់ក្រុម Reims រូបនេះ។

ទស្សនាវីដេអូខាងក្រោមនេះ៖