ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានខកខានការប្រកួតបើករដូវកាលនៅ Serie A ឱ្យក្រុម AC Milan ចំនួន ២ ប្រកួតមកហើយ ដោយសារបញ្ហារបួស, ប៉ុន្តែគាត់នឹងអាចត្រឡប់មកចូលរួមប្រកួតវិញបាននៅពាក់កណ្តាលខែ កញ្ញា នេះ។

ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត គឺទទួលបានភាពធូរស្រាលមកវិញបានគួរសមខ្លះហើយ, តួយ៉ាងថ្មីៗនេះ លោកទើបតែបានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមអំពីការហ្វឹកហាត់របស់លោក ដែលមានទៅវាពិតជាអស្ចារ្យដូចកំពុងនៅលើទីលានអ៊ីចឹង៕