ខ្សែបម្រើស្លាប Franck Ribery ស៊ុតមួយគ្រាប់នៅនាទីទី 83 ដោយជួយក្រុមរបស់ខ្លួន Bayern Munich យកឈ្នះ RB Leipzig 1ទល់នឹង0 ក្នុងលីគ Bundesliga របស់អាល្លឺម៉ង់កាលពីយប់មិញ។

ខ្លាចាស់ Ribery ស៊ុតចុងម៉ោងមួយគ្រាប់ជួយ Bayern ឈ្នះ RB Leipzig យប់មិញ
ខ្លាចាស់ Ribery ស៊ុតចុងម៉ោងមួយគ្រាប់ជួយ Bayern ឈ្នះ RB Leipzig យប់មិញ

កីឡាករបារាំងវ័យ35ឆ្នាំ ដែលបានប្ដូរចូលជំនួស Serge Gnary ដែលរងរបួស ក្នុងនាទី28 បានញាក់ផុតអ្នកតាមបិទ2នាក់ រួចស៊ុតពីចម្ងាយ10ម៉ែត្រដើម្បីបំបែកពងមាន់ក្រុមគោជល់អាល្លឺម៉ង់ យកជ័យជម្នះទី4ជាប់ៗគ្នាក្នុងលីគ។

Dortmund ឈរកំពូលតារាងមាន39ពិន្ទុ ក្រោយរងបរាជ័យក្នុងលីគជាលើកដំបូងក្នុងរដូវកាលនេះក្រោមថ្វីជើងក្រុម Fortuna Dusseldorf 2-1។ រីឯក្លឹបរបស់ក្រុមហ៊ុនគោជល់ RB Leipzig ឈរលេខរៀងទី4 មាន28ពិន្ទុ លេខ2បានទៅលើ Borussia Mönchengladbach លេខ3 មកលើ​ Bayern München៕

X

ប្រភព៖​ BBC