ខ្សែប្រយុទ្ធ Wayne Rooney បានទៅដល់ទឹកដីមេរិកគឺក្លឹប DC United ក្លឹប Everton មិនទានបាន់កន្លះរដូវកាលផងនោះ គឺលោកកំពុងតែធ្វើឱ្យក្របខ័ណ្ឌ MLS របស់ប្រទេសនេះ។ កក្រើកពេញនឹងហើយ ដោយ 2ប្រកួតចុងក្រោយលោកបានជួយក្រុមរបស់លោកយកឈ្នះគូរប្រកួតដោយគ្រាប់បាល់ស៊ុតតែស្អាត់ៗ ខណៈដែរលោកក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា លោកមកទីនេះគឺមិនមែនមកវិស្សមកាលនោះទេ។

Wayne Rooney
Wayne Rooney

អ្វីដែរគួរឱ្យចាប់អារម្មណ៍នោះគឺលោកស៊ុតពីរគ្រាប់ម្នាក់ឯងដោយជួយក្រុមថ្មីរបស់លោកយកឈ្នះ ទៅលើក្លឹប Portland Timber 4-1។ បច្ចុប្បន្នខ្សែប្រយុទ្ធវ័យ 32 ឆ្នាំរូបនេះមាន 3 គ្រាប់បញ្ចូញបាល់ឱ្យមិត្តរួមក្រុមស៊ុតបានបីគ្រាប់​ក្នុង 7 ប្រកួតប៉ុណ្ណោះ។

Wayne Rooney
Wayne Rooney

ខណៈដែរគ្រូបង្វឹករបស់ក្លឹប DC United លោក Ben Olsen បាននិយាយថា៖ «ការលេងរបស់គាត់ពិតជាមិនគួរឱ្យជឿសោះដោយគាត់មានវ័យជំណាស់ទៅហើយ។ ហើយក៏កាន់តែប្រសើផងដែរ ដែរមានប្រភេទកីឡាករល្អលំដាប់អន្តរជាតិមកលេងជាមួយក្រុមរបស់យើង។ ការមកដល់របស់គាត់ គឺគាត់បានធ្វើឱ្យក្រុមរបស់យើងមានការរីកចម្រើនច្រើន» ៕

ប្រភពពី៖ cbssports