photo of Cristiano Jr
កុមារា Cristiano Jr ស៊ុតឲ្យ Juventus ៤គ្រាប់ម្នាក់ឯង បើកឆាកU9

ពិតជាមានសមត្ថភាពមិនចាញ់ឪពុក​ទេ កូនប្រុសរបស់កំពូលតារាបាល់ទាត់ Cristiano Ronaldo កុមារា Cristiano Jr បានស៊ុតបញ្ចូលទីដល់ទី៤គ្រាប់ ក្នុងការបង្ហាញខ្លួនជាលើកដំបូងក្នុងឈុត Juventus អាយុក្រោម ៩ឆ្នាំ។

Cristiano Jnr ដែលបានផ្លាស់ពីសាលារបស់ក្រុម Real Madrid ទៅលេងឱ្យក្រុម Juventus កាលពីរដូវក្តៅនេះបានស្ថិតក្នុងទម្រង់ដ៏ល្អជាមួយនឹងខ្សែប្រយុទ្ធម្នាក់ទៀតរបស់គេដែលកំពុងល្បីខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។​ Cristiano Jr ​បាន​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​ឲ្យ​ក្រុម​ Juventus អាយុ​ក្រោម​៩​ឆ្នាំ។​ កូន​ប្រុស​ច្បង​របស់​ Ronaldo រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​នៅ​ប្រកួត​ដំបូង​ក្នុង​ជ័យ​ជម្នះ​៥-១ លើ​ Lucento កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​មាន​​នាង​ Georgina ជា​ម្ដាយ​​ទៅ​គាំទ្រ​ផ្ដល់​កម្លាំង​ចិត្ត​​ផ្ទាល់៕

photo of Cristiano Jr
កុមារា Cristiano Ronaldo Jr ​កូន​ប្រុស​របស់ Ronaldo 

ដោយ​ឡែក​សម្រាប់​ឪពុក​របស់​គេ​វិញ ​លេង​ឱ្យ​ក្រុម​ធំ​ Juventus ​មិន​ទាន់​រក​គ្រាប់​បាល់​បាន​នៅ​ឡើយ​ទេ ​ឆ្លង​កាត់​ប៉ុន្មាន​ប្រកួត​មក​ហើយ។ អ្នក​គាំទ្រ​ក្រុម Juventus ​កំពុង​តែ​រង់ចាំ​មើល​គ្រាប់​បាល់​របស់ Ronaldo ​ខ្លាំង​មែនទែន។

ការប្រមាញ់របស់ Ronaldo សម្រាប់ការរកគ្រាប់បាល់ជាលើកទីដំបូងរបស់គេសម្រាប់ក្លឹប Juventus នៅតែបន្តនៅពេលដែលក្លិបយក្សអ៊ីតាលីមួយនេះនឹងធ្វើជាម្ចាស់ផ្ទះដើម្បីទទួលក្លឹប Sassuolo ក្នុងក្របខ័ណ្ឌ Serie A នៅថ្ងៃទី ១៦ ខែ កញ្ញា ខាងមុខនេះ ៕

photo of Cristiano Ronaldo
កំពូលតារាបាល់ទាត់ Cristiano Ronaldo