ហុង ផេង
ខ្សែការពារឆ្នើម ហុង ផេង អះអាងថា ការសម្រេចចិត្តបន្លាយកិច្ចសន្យានៅបឹងកេត

ខ្សែការពារឆ្នើម ហុង ផេង បានធ្វើការសម្រេចចិត្តបន្លាយកិច្ចសន្យានៅរួមរួសជាមួយ ក្លឹប បឹងកេត បន្តទៀតរហូតដល់បំណាច់ឆ្នាំ ២០២៣ នៅក្នុងសន្និសិទ្ធកាសែតរបស់ក្លឹប បឹងកេត កាលពីរសៀលថ្ងៃអាទិត្យ ម្សិលមិញ ។

អតីត​ខ្សែកាពារភ្នំពេញក្រោនរូបនេះ អះអាងថា សប្បាយចិត្តយ៉ាងខ្លាំងដែលអាចរួមរស់នៅក្រុមជើងឯកលីគកំពូល​ពីរសម័យ កាន់តែយូរថែមទៀត។

កីឡាករទាត់ចូលគ្រាប់ជ័យជម្នះក្នុងចំណោមលទ្ធផល៣ទល់នឹង២ លើភ្នំំពេញក្រោន កាលថ្ងៃសៅរ៍កន្លងទៅឲ្យដឹងបែបនេះ ៖”អ្វីដែលយើងបាននៅជាមួយគ្នា យើងសប្បាយចិត្ត ចង់បន្តទៀត។ មួយទៀត យើងនៅជាមួយគ្នា៤-៥ឆ្នាំ ប្រៀបដូចគ្រួសារតែមួយ។ ខ្ញុំប្ដេជ្ញាខំប្រឹងប្រែងជួយក្លិបឲ្យបានជោគជ័យទៅថ្ងៃមុខទៀត”។

ខ្សែការពារលេងបានច្រើនតំណែងបានអវត្តមានពីក្រុមរបស់គ្រូបង្វឹក ហៅ សុជាតិ នៅចុងរដូវកាល២០១៦ និង បានចូលទីលានវិញចុងឆ្នាំ២០១៧ ដោយសាររបួសសសៃពួរ។

គួរបញ្ជាក់ថា អតីត​ខ្សែកាពារភ្នំពេញក្រោនរូបនេះ រូបនេះបានផ្លាស់មកមកចូលរួមជាមួយ បឹងកេត តាំងពីឆ្នាំ២០១៤ មកម៉្លេះ។  ហើយរូបគេក៏បានចូលរួមចំណែកជួយឲកយ បឹងកេត លើកពាន លីគកំពូលកម្ពុជាកាលពីឆ្នាំ ២០១៧ ផងដែរ ។

ហុង ផេង
ខ្សែការពារឆ្នើម ហុង ផេង អះអាងថា ការសម្រេចចិត្តបន្លាយកិច្ចសន្យានៅបឹងកេត