ខ្សែការពារបិសាចក្រហម Rojo ស៊ុតចុងម៉ោងជួយ អាហ្សង់ទីន ឡើងទៅវគ្គ16ក្រុម
27 Jun 2018 - 11:16:45 SHARE
ខ្សែការពារ Marcos Rojo របស់ក្លឹបយក្សអង់គ្លេសបិសសាចក្រហម Manchester United ស៊ុតមួយជើងចុងម៉ោងនៅនាទីទី86 សង្គ្រោះអាហ្សង់ទីនឡើងវគ្គ 16ក្រុមចុងក្រោយ ព្រឹត្តការណ៏ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។

មួយគ្រាប់របស់ជម្រើសជាតិ នីហ្សេរីយ៉ា រកបានដោយខ្សែបម្រើ Victor Moses មកពីក្លឹប Chelsea ដោយបាល់ប៉េណាល់ទី នៅនាទីទី 51។ ចំណែកឯពីគ្រាប់របស់អាហ្សង់ទីន រកបានដោយប្រធានក្រុម Lionel Messi នៅនាទីទី14 និងខ្សែការពាររបស់បិសាចក្រហម Marcos Rojo នៅនាទីទី86 ។
ការរកបាន 3ពិន្ទុជាលើកទី1 របស់ជម្រើសជាតិ អាហ្សង់ទីន ធ្វើអោយពួកគេមាន 4ពិន្ទុឈរនៅលេខ2 ក្នុងពូលពូល D បញ្ចប់វគ្គសន្សំពិន្ទុដោយឡើងទៅវគ្គ16ក្រុមចុងក្រោយនៃព្រឹត្តការណ៏នេះ៕
ប្រភពពី៖ Goal
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព