ខ្សែ​ការពារ​ Virgil Van Dijk របស់ក្រុម Liverpool បាន​ប្រកាស​ថា ខ្លួន​មិន​ចូល​លេង​ក្នុង​ព្រឹត្តិការណ៍​ Euro ២០២០ ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ទេ ដោយ​នៅ​សម្រាក​ព្យាបាល​របួស​ឲ្យ​ជា​សិន ។

Virgil Van Dijk
Virgil Van Dijk

ខ្សែ​ការពារសញ្ជាតិហុល្លង់​រូប​នេះ​បាន​រងរបួស​ជង្គង់​ធ្ងន់ធ្ងរ​កាល​ពី​ខែ​តុលា ឆ្នាំ២០២០ កន្លង​ទៅ ដោយ​កាល​នោះ​គេ​បាន​ប៉ះ​ទង្គិច​ជាមួយ​អ្នក​ចាំ​ទី Jordan Pickford របស់​ក្លឹប Everton ដែល​ធ្វើ​ឲ្យ​គេ​នៅ​ក្រៅ​ទីលាន​បាល់ទាត់​សរុប ១៨ខែ ទើប​ព្យាបាល​របួស​ជា ។

Virgil Van Dijk
Virgil Van Dijk

កីឡាករ​ Van Dijk  និយាយ​ប្រាប់​គេហទំព័រ​ផ្លូវការ​ Liverpool កាល​ពី​ពេល​ថ្មីៗ​នេះបាន​លើកឡើង​ថា៖ ” ជាមួយ​នឹង​រឿងរ៉ាវ​គ្រប់​យ៉ាង​ ដែល​បាន​កើត​ឡើង​ ខ្ញុំ​គិត​ថា​ ជម្រើស​មិន​ទៅ​លេង​ Euro ២០២០ ជាមួយជម្រើសជាតិ​ហុល្លង់​ជា​ជម្រើស​មួយ​ដ៏​ល្អ ។ ខ្ញុំ​យក​ពេល​នេះ​ ដើម្បី​រៀន​ដើរ​តិច​តួច​ឡើង​វិញ ក្រោយ​ពី​របួស ។ ប្រសិន​បើ​ប៉ង​ចង់​លេង​នៅ​ប្រកួត​ដើម​រដូវ​កាល​ក្រោយ មើល​ទៅ​វា​អាច​ទៅ​រួច ” ។

Virgil Van Dijk
Virgil Van Dijk

យ៉ាងណាមិញ កីឡាករ​វ័យ ២៩ឆ្នាំ​រូប​នេះ​បាន​បន្ត​៖ ” ជម្រើស​ដ៏​ល្អ​បំផុត​នោះ​គឺ នៅ​សម្រាក​ព្យាបាល​របួស​ឲ្យ​ពេញ ១៨ខែ ” ។

Virgil Van Dijk
Virgil Van Dijk

កន្លង​មកលោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប​ Liverpool បាន​លើកឡើង​ថា លោក​មិន​ចង់​ឲ្យ Van Dijk ប្រញាប់​ចូល​លេង​វិញ​ទេ ដោយ​ហេតុ​ថា នេះ​ជា​អាជីព​នៅ Liverpool ជា​អាជីព​រយៈពេល​វែង​របស់​ Van Dijk៕