photo of Stefan De Vrij
Stefan De Vrij of Lazio

បើយោងតាមព័ត៌មាន Mirror បានលើកឡើងថា ខ្សែការពាររបស់ក្លឹប Lazio កីឡាករ Stefan De Vrij ចង់ចូលរួមជាមួយក្រុម Manchester United នៅរដូវក្តៅនេះ ។

កីឡាករអន្តរជាតិហូឡង់រូបនេះ បានបញ្ជាក់រួចមកហើយ ពីបំណងរបស់គាត់ក្នុងការចាកចេញពីក្លឹប Lazio នៅរដូវក្តៅនេះ នៅពេលកិច្ចសន្យារបស់គាត់អស់សុពលភាព ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមជាច្រើននៃក្របខ័ណ្ឌ Premier League ផងដែរ ។

ប៉ុន្តែកីឡាករវ័យ 26 ឆ្នាំរូបនេះ បាននិយាយថា គាត់មានបំណងចង់ទៅលេងនៅទឹកដី Old Trafford ហើយប្រធានក្លឹប Lazio ជឿថា ការចរចាររវាងក្រុមបិសាចក្រហម និង De Vrij បានចុះកិច្ចសន្យារួចទៅហើយ៕

ប្រភពពី៖ goal