photo of Michy Batshuayi
Michy Batshuayi of Borussia Dortmund

កីឡាករ Batshuayi បានចុះហត្ថលេខាលើកិច្ចសន្យាខ្ចីជើងពីក្លឹប Dortmund សម្រាប់រដូវកាលដែលនៅសេសសល់ និងជាការជំនួសដោយផ្ទាល់សម្រាប់កីឡាករ Pierre-Emerick Aubameyang ដែលបានចូលរួមជាមួយ Arsenal នៅថ្ងៃផុតកំណត់នៃការផ្ទេរ។

Batshuayi កាលពីប្រកួតយប់មិញ បានបង្ហាញទម្រង់យ៉ាងល្អ នៅពេលដែលក្លឹប Dortmund ប៉ះជាមួយនឹងក្លឹប Cologne ដោយបានស៊ុតបញ្ចូលបានទី 2គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 1គ្រាប់ផងដែរ។

ទម្រង់លេងយ៉ាងល្អ របស់ខ្សែប្រយុទ្ធសញ្ជាតិ បែលហ្សិករូបនេះ បានធ្វើឲ្យក្រុម Chelsea មានការខកចិត្តយ៉ាងខ្លាំង ដែលយល់ព្រមឲ្យរូបគេ ទៅប្រកបអាជីពនៅអាល្លឺម៉ង់ ជាបណ្តោះអាសន្ន ខណៈពួកគេកំពុងតែខ្វះខ្សែប្រយុទ្ធមុតស្រួចមួយរូប។

ប៉ុន្តែ Batshuayi នឹងវិលត្រឡប់មកកាន់ Chelsea វិញនៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលលោក Antonio Conte នឹងក្លឹបជឿជាក់ថា គាត់នឹងមានបទពិសោធន៍ល្អៗសម្រាប់ចាស់គាត់វិញុ៕

ប្រភពពី៖ metro