ខ្សែស្លាបស្ដាំរបស់ Real Madrid កីឡាករ Dani Carvajal បានសារភាពត្រង់ៗថា ខ្លួននឹិងចូលនិវត្តន៏ពីកីឡាករបាល់ទាត់នៅក្របខ័ណ្ឌ Premier League របស់អង់គ្លេស់។

Dani Carvajal
Dani Carvajal

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចំណាយពេលសឹងមួយអាជីពនៅស្ដេចស Los Blancos តាំងពីឆ្នាំ 2002 ដល់ឆ្នាំ 2012 ត្រូវ Bayer Leverkusen ទិញឆ្នាំ 2012 រួចត្រូវ Real Madrid ទិញវិញនៅឆ្នាំ 2013 រហូតដល់បច្ចុប្បន្ន។ 

កីឡាករវ័យ 26 ឆ្នាំរូបនេះជាប់កិច្ចសន្យាជាមួយ Real Madrid រហូតដល់ឆ្នាំ 2022 ។ ប៉ុន្តែថ្មីនេះក្លឹបរបស់លោកបានចុះហត្ថលេខាទិញខ្សែការពារ Alvaro Odriozola ក្នុងតម្លៃ 40លានផោន។ ខណៈដែរលោកកំពុងតែព្រួយបារម្ភពីអនាគតន៏របស់ខ្លួន អីឡូវនេះកំពុងតែមានរបួសទៀត។

Dani Carvajal បាននិយាយ៖ «ខ្លួននឹងចាក់ចេញ Real Madrid នៅថ្ងៃណាមួយ ព្រោះខ្លួនចង់លេងនៅប្រទេសអង់គ្លេសវិញមុនបញ្ចប់អាជីពរបស់ខ្លួន។ ព្រោះចង់បានបទពិសោធថ្មីដែលខ្លួនចង់បាន។ ថ្ងៃណាមួយខ្ញុំនឹងចាក់ចេញពីទីនេះ»

ប្រភពពី៖ Metro