ក្រុម​រុស្ស៊ី​ទំនងជា​ត្រៀម​ប្រើប្រាស់​មធ្យោបាយ​របស់ខ្សែការពារ Sergio Ramos ដើម្បីរារាំងខ្សែប្រយុទ្ធពូកែរញាក់នឹងល្បើនលឿន Mohamed Salah នៅពេល​ពួកគេ​ប្រឈមមុខ​ជាមួយនឹង​កីឡាករ​ឆ្នើម​អេ​ហ្ស៊ី​ប​រូបនេះ ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018 ។

photo of Ilya Kutepov
ខ្សែការពារ Ilya Kutepov ​របស់រុស្ស៊ី​

ពិតណាស់ពេលនេះ Salah កំពុង​ពង្រឹង​កាយ​សម្បទា​ខ្លួនឱ្យ​​ល្អ​ឡើង​វិញហើយ​ ជាពិសេស​ស្មា ក្រោយ​មាន​របួស​នៅ  Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​​។ គេ​ចាំ​បាន​ថា របួស​នេះ​កើត​ឡើង​ពេល​ដែល​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ  Sergio Ramos នៅ​វគ្គ​ទី​1 ​ក្នុង​ទីក្រុង Kiev។

ខ្សែការពាររុស្ស៊ីកីឡាករ Ilya Kutepov បាននិយាយថា៖ ការប្រកួតជាមយយ Salah មិនធ្វើឱ្យពួកយើងព្រួយបារម្ភទេ និងជឿជាក់ថាពួកយើងនឹងអាចបញ្ឈប់គេបានយ៉ាងងាយស្រួល ប្រសិនពួកយើងប្រើក្បាច់ស្រដៀងនឹង Ramos។ ពួកខ្ញុំមិនព្រួយបារម្ភពី Salah ទេពេលពួកយើង​ប្រឈមមុខ​ជាមួយនឹង​គេ។ ឧទាហរណ៍ Sergio Ramos រារាំងគេនឹងពេលពួកគេប្រកួតប៉ះគ្នានៅទីក្រុង Kiev ។

ការដែលខ្សែការពាររូបនេះនិយាយនេះគឺដោយសារតែក្រុមរបស់ពួកគេនៅពូលជាមួយរបស់ក្រុម Salah ដែល ៕

ប្រភពពី៖ Dailymail