ខ្សែការពារកណ្ដាលវ័យ២១ឆ្នាំ Fikayo Tomori បាចុះកិច្ចសន្យាថ្មី៥ឆ្នាំទៀតជាមួយ Chelsea ដែលនឹងឃើញគេនៅ Stamford Bridge ដល់ឆ្នាំ២០២៤។

photo of Fikayo Tomori
ខ្សែការពារកណ្ដាលវ័យ២១ឆ្នាំ Fikayo Tomori

កីឡាករមានម្ដាយឪពុកនីហ្សេរីយ៉ា-កើតនៅកាណាដា-តែលេងឱ្យជម្រើសជាតិអង់គ្លេសរូបនេះ ទទួលបានឱកាសលេងក្នុងក្រុមធំតោខៀវពីអ្នកចាត់ការថ្មី Frank Lampard ក្នុងរដូវកាល២០១៩-២០ ក្រោយបានលេងយ៉ាងទៀតទាត់លើកិច្ចសន្យាខ្ចីនៅ Derby រដូវកាលមុនសម្រាប់លោក Lampard។

Fikayo Tomori
ខ្សែការពារ Fikayo Tomori

Tomori ដែលធ្លាប់លេងឱ្យ U20 កាណាដា បាន៣លើកដែរនោះ បានដុះដាលចេញពីថ្នាល Chelsea ផ្ទាល់ ហើយត្រូវបានដំឡើងចូលក្រុមធំក្នុងឆ្នាំ២០១៦ ក្រោយចូលហាត់ដំបូងក្នុងឆ្នាំ២០០៥៕

Fikayo Tomori
Fikayo Tomori