photo Of Thilo Kehrer
ខ្សែការពារវ័យក្មេង Thilo Kehrer ផ្ទេរទៅកាន់ PSG និងបានចុះកុងត្រារយៈពេល ៥ឆ្នាំ

ខ្សែការពារវ័យក្មេង Thilo Kehrer របស់ក្លិប Schalke បានបំពេញការផ្ទេររបស់គេទៅកាន់ក្លិប Paris Saint-Germain កាលពីថ្ងៃព្រហស្បតិ៍ ដោយបានចុះហត្ថលេខាលើកុងត្រារយៈពេល៥ឆ្នាំ ក្នុងតម្លៃខ្លួន៣៧លាអឺរ៉ូ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបម្ចាស់ជើងឯករបស់បារាំងមួយនេះ។

photo Of Thilo Kehrer
ខ្សែការពារវ័យក្មេង Thilo Kehrer ផ្ទេរទៅកាន់ PSG និងបានចុះកុងត្រារយៈពេល ៥ឆ្នាំ

ក្លិបអាល្លឺម៉ង់ Schalke បានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេបានយល់ព្រមលក់កីឡាករវ័យ ២១ឆ្នាំរូបនេះ ទៅឲ្យក្លិប PSG ក្នុងតម្លៃខ្លួន ៣៧លានអឺរ៉ូ (ស្មើនឹង៤២លានដុល្លារអាមេរិក)។ Kehrer គឺជាសមាជិកនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលបានឈ្នះពាន Euro អាយុក្រោម ២១ឆ្នាំ កាលពីខែមុន និងបានលេងការប្រកួតក្របខ័ណ្ឌ Bundesliga ចំនួន២៧លើកសម្រាប់ក្រុម Schalke កាលពីឆ្នាំមុន។ រូបគេនឹងក្លាយជាកីឡាករចំណូលថ្មីទី២របស់ PSG នៅរដូវក្តៅនេះ ក្រោយពីការចូលរួមជាមួយនឹងអ្នកចាំទីជើងចាស់ Gianluigi Buffon សញ្ជាតិអ៊ីតាលី។

photo Of Thilo Kehrer
ខ្សែការពារវ័យក្មេង Thilo Kehrer

សូមបញ្ជាក់ថា Kohrer បានដុះដាលចេញពីថ្នាលរបស់ Schalke ដែលបង្វឹកដោយលោក Norbert Elgert ដែលបានបណ្ដុះតារាអាល្លឺម៉ង់ដូចជា Leroy Sane, Ilkay Gundogan, Manuel Neuer, Mesut Ozil និង Julian Draxler៕