យ៉ោងតាមសារព័ត៌មាន Mundo Deportivo​ បានឱ្យដឹងថា ខ្សែការពារស្តាំរបស់ក្រុម Arsenal កីឡាករ Hector Bellerin បានបង្ហើបឱ្យដឹងថា គាត់ចង់ត្រលប់ទៅលេងឱ្យនៅក្លឹប Barcelona វិញ ។

photo of Hector Bellerin
Hector Bellerin Want to return to Barcelona

កីឡាករសញ្ជាតិអេស៉្បាញរូបនេះ បានផ្សារភ្ចាប់យ៉ាងខ្លាំង ក្នុងការវិលត្រឡប់ទៅកាន់ទឹកដី Camp Nou វិញ បន្ទាប់ពីសម្លឹងឃើញថា ទម្រង់លេងរបស់ Arsenal បានធ្លាក់ចុះជាលំដាប់ ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ។ នឹងមិនបានជាប់ជម្រើសដំបូង នៅក្នុងការប្រកួតជាមួយក្រុម AC Milan កាលពីយប់មិញ ។

Bellerin ត្រូវបានគេនិយាយថា ឥឡូវនេះគាត់កំពុងមានគំនិតចង់ចាក់ចេញពីអង់គ្លេស ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ប៉ុន្តែក្លឹបយក្សអេស្ប៉ាញ Barcelona មិនទាន់បង្ហាញការចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើខ្សែការពារស្តាំរូបនេះទេ ដោយសារតែ Barcelona មានកីឡាករ Nelson Semedo ដែរកំពុងការពារស្លាបស្តាំបានយ៉ាងល្អនៅរដូវកាលនេះ ៕

ប្រភពពី៖ Goal