ខ្សែការពារស្លាបស្តាំរបស់ក្លិបបិសាចក្រហម Manchester United កីឡាករAaron Wan-Bissaka បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយមានបញ្ហារបួសខ្នង។

photo of Aaron Wan-Bissaka
ខ្សែការពារស្លាបស្តាំរបស់ក្លិប Manchester United កីឡាករ Aaron Wan-Bissaka

កីឡាករ Wan-Bissaka ត្រូវបានកោះហៅឱ្យចូលរួមក្នុងក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង តែជាអកុសលត្រូវបានខកខានវិញ ដែលត្រៀមនឹងប្រកួតជម្រុះ Euro ទល់នឹង Bulgaria និង Kosovo បន្ទាប់ពីវិលត្រឡប់ទៅកាន់ក្លិបរបស់គាត់ដើម្បីព្យាបាលរបួស។​ លោក Gareth Southgate អ្នកចាត់ការទូទៅក្រុមតោកំណាចអង់គ្លេសមិនមានគម្រោងកោះហៅខ្សែការពារស្លាបស្ដាំផ្សេងណាមកជំនួសនោះទេ ដោយសារតែលោកមានTrent Alexander-Arnold របស់ Liverpool និង Kieran Trippier របស់ Atletico Madrid រួចទៅហើយនៅក្នុងបញ្ជីកីឡាករទាំង ២៤ នាក់។

photo of Aaron Wan-Bissaka
Aaron Wan-Bissaka

វាគឺជាការប្រជែងមួយសម្រាប់យុវជនអាយុ ២១ ឆ្នាំដែលកំពុងសម្លឹងទៅមុខដើម្បីទទួលបានរសជាតិដំបូងនៃការប្រកួតបាល់ទាត់លក្ខណៈអន្តរជាតិជាន់ខ្ពស់។

លោក Southgate បានបោះបង់ចោលខ្សែការពារស្លាបស្តាំជម្រើសទីមួយរបស់គាត់គឺ Kyle Walker របស់ក្រុម Manchester City ដើម្បីផ្តល់ឧកាសឱ្យ Wan-Bissaka និង Alexander-Arnold ទទួលបានពេលវេលាលេងបន្ថែមរបស់ពួកគេមុននឹងការប្រកួត Euro ២០២០ មកដល់។

photo of Gareth Southgate
លោក Gareth Southgate អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស

លោក Gareth Southgate បានលើកឡើងថា៖ “យើងពិតជាសម្លឹងឃើញគាត់ (Wan-Bissaka) និង (Alexander-Arnold) នេះហើយជាហេតុផល ខណៈ Kyle Walker មិនបានចូលរួមជាមួយយើង ដូច្នេះខ្ញុំគិតថាវាជាឱកាសមួយដើម្បីងាកទៅមើលកីឡាករវ័យក្មេងទាំងពីរនាក់។”

លោក Southgate បានបន្តទៀតថា “យើងបាននិយាយអំពីចំនួននៃការប្រកួតដែលនឹងមកដល់នៅរដូវក្តៅខាងមុខនេះយើងគិតថាយើងចាំបាច់ត្រូវធ្វើវាឱ្យបានឆាប់រហ័សហើយយើងចង់បញ្ចូល Kieran Trippier ចូលក្រុមវិញដូច្នេះគាត់ដឹងថាគាត់នៅលើរ៉ាដារបស់យើង៕”