ខ្សែការពារ Joao Cancelo ត្រូវបានចោរប្លន់ វាយឲ្យរបួសមុខថែមទៀត
ខ្សែការពារ Joao Cancelo ត្រូវបានចោរប្លន់ វាយរបួសមុខរបស់ខ្លួននៅក្នុងថ្ងៃនេះ។ នេះបើយោងតាមរូបភាព ក៏ដូចសារ ដែលកីឡាករ Man City រូបនេះ បានសរសេរនៅលើរូបភាព ដែលខ្លួនបានបង្ហោះ។

បើតាមការបង្ហោះខាងលើបានឲ្យដឹងថា Cancelo ត្រូវបាន មនុស្ស៤នាក់ បានយាយីវាយធ្វើបាបប្លន់ ទ្រព្យសម្បត្តិខ្លួន និងក្រុមគ្រួសារខ្លួន។ ខ្សែការពាររូបនេះក៏បានតតាំង ជាលទ្ធផលមនុស្សទាំង ៤នាក់នោះ បានប្លន់យកគ្រឿងអលង្ការទាំងអស់ពីកីឡាកររូបនេះ ហើយបន្សល់ទុកមុខរបួសលើមុខគេផងដែរ។
យ៉ាងណា Joao Cancelo មិនខ្វល់ថាខ្លួនត្រូវរបួសឬក៏បាត់របស់អ្វីនោះទេ អ្វីសំខាន់បំផុតគឺ ការពារគ្រួសារទាំងអស់របស់គេឲ្យមានសុវត្ថិភាព។
ឥឡូវនេះពួកគេមានសុវត្ថិភាពជាធម្មតាហើយ គ្រាន់តែ Joao Cancelo មានរបួសមុខបន្តិចបន្តួច៕