ខ្សែ​ការពារ​ John Stones បាន​ធ្វើ​ការ​បន្ត​កុងត្រា​ថ្មី​កុងត្រា​ថ្មី​រយៈ​ពេល​ ៥ឆ្នាំ​ជា​មួយ​ក្លឹប​ Manchester City ជារួចរាល់ជា​ស្ថាពរ​នៅ​ក្នុង​ថ្ងៃ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​របស់​ក្លឹប​អង់គ្លេស​មួយ​នេះ​។

John Stones
John Stones

កីឡាករ​រូប​នេះ​បាន​ផ្លាស់​ចេញ​ពី​ Everton មក​លេង​ឲ្យ​ Man City នេះ​រយៈពេល​៥ឆ្នាំ​មក​ហើយ​តាំង​ពី​ឆ្នាំ​២០១៦មក ដោយ​ចូល​រួម​លេង​ឲ្យ​ក្លឹប​នេះ​សរុប​បាន​ ១៦៨​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១០​គ្រាប់​។

ក្រោយ​ពី​បាន​ទទួល​កុងត្រា​ថ្មី​រហូត​ដល់​ឆ្នាំ​២០២៦​បែប​នេះ Stones ក៏​បាន​សម្ដែង​នូវ​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ដោយ​គេសន្យា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​ទៀត​ដើម្បី​ឈ្នះ​ពាន​ឲ្យ​បាន​ច្រើន​ទៀត​ជា​មួយ​ក្លឹប​ ក៏​ដូច​ជា​ដើម្បីបំពេញ​នូវ​មហិច្ឆតា​អ្វី​ដែល​គេ​ចង់​បាន​រហូត​មក​ផង​ដែរ​។

តាំង​ពី​ចូល​លេង​ឲ្យ​ Man City មក​ខ្សែ​ការពារ​រូប​នេះ​ធ្លាប់​ឈ្នះពាន​ជា​ច្រើន​ជា​មួយ​ក្លឹប​នេះ​ផង​ដែរ​ដូច​ជា​ពាន​ Premier League ពាន​ League Cup ពាន​ FA Cup និង​ពាន​ Community Shield ផង​ដែរ​៕