ខ្សែការពារកណ្តាល និងជាអតីតប្រធានក្រុម កីឡាករ កុក បូរីស បានសម្រេចចុះកិច្ចសន្យាចូលរួមលេងជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន សារជាថ្មីម្តងទៀតសម្រាប់រដូវកាល២០២០។

photo of កុក បូរីស
ខ្សែការពារ កុក បូរីស

បុរសសញ្ជាតិខ្មែរ-បារាំងរូបនេះ ធ្លាប់ចំណាយពេល៥រដូវកាលជាមួយ ភ្នំពេញក្រោន ចាប់តាំងពីឆ្នាំ២០១២ដល់២០១៧ មុនចាកចេញត្រលប់ទៅប្រទេសបារាំង។

បូរីស ធ្លាប់លេងឲ្យក្លិបនៅប្រទេសបារាំងដូចជា Jarville JF, US Vandœuvre-lès-Nancy, FC Toul, Nancy Olympique និងភ្នំពេញក្រោន៕