ខ្សែការពារ Lucas Biglia បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិអាហ្សង់ទីនន្ទាប់ពីធ្លាក់ពី World Cup 2018 ក្រោយចាញ់បារាំង 4-3 ត្រឹមវគ្គ 16ក្រុម កាលពីម្សិលមិញ។

photo of Lucas Biglia
Lucas Biglia ចូលនិវត្តន៍ពីជម្រើសជាតិអាហ្សង់ទីន

ក្រុមជម្រើសជាតិអាហ្សង់ទីនបានធ្លាក់ពីព្រឹត្តការណ៏ World Cup 2018 ដោយចាញ់ក្រុមជម្រើសជាតិបារាំង 4-3 នៅវគ្គ 16ក្រុមនៅទីក្រុង Kazan ប្រទេសរុស្សុី បើទោះបីជាអាហ្សង់ទីនកាលពី 4ឆ្នាំមុនបានធ្វើជាជើងឯករងក៏ដោយ។

កីឡាករវ័យ 32ឆ្នាំរូបនេះបានបង្ហាញខ្លួនបាន 58លើកជាមួយជម្រើសជាតិអាហ្សង់ទីនតាំងពីឆ្នាំ 2011។ បច្ចុប្បន្នលេងអោយក្លឹប AC Milan ខណៈដែលការប៉ះបារាំងថ្ងៃមុនគាត់ត្រឹមជាកីឡាករបម្រុងបុណ្នោះ។

Biglia បាននិយាយថា៖ នេះជាពេលវេលាមួយដ៏សាកសម សម្រាប់រូបគេចូលនិវត្តន៍ និងសង្ឃឹមថាកីឡាករជំនាន់ថ្មី នឹងអាចជួយអោយអាហ្សង់ទីន ដល់កម្រិតកំពូលវិញ។ នេះហើយបាល់ទាត់ពួកយើងមើលមិនឃើញទេ។

Biglia ជាកីឡាករទីពីរហើយរបស់អាហ្សង់ទីនដែលប្រកាសចូលនិវត្តន៍ពីជម្រើសជាតិភ្លាមៗក្រោយខ្សែបម្រើកណ្តាល Javier Mascherano ៕

ប្រភពពី៖ Goal