ខ្សែការពារ Antonio Rudiger របស់ Chelsea ចង់បន្តនៅក្លឹប បើទោះបីជាមានការផ្តល់ជូនដ៏អស្ចារ្យពីក្លឹបមួយផ្សេងទៀតក៏ដោយ។

Antonio Rudiger
Antonio Rudiger

ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថាអាចបង្កើនប្រាក់ឈ្នួលទ្វេដងដែលកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះរកបាននៅទីក្រុងឡុងដ៍ ប៉ុន្តែកីឡាករខ្លួនឯងសុខចិត្តស្នាក់នៅ Stamford Bridge បន្តទៀតនេះបើយោងតាមកាសែត Daily Mail ។

កីឡាករវ័យ 28 ឆ្នាំបានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងជាមួយ Chelsea ប៉ុន្តែរូបគេមិនទាន់បានយល់ព្រមលើកិច្ចសន្យាថ្មីនៅឡើយទេ។

មានសេចក្ដីរាយការណ៍ថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានទាក់ទងភ្នាក់ងាររបស់ Rudiger រួចហើយដោយផ្តល់ទឹកប្រាក់ចំនួន 12 លានអឺរ៉ូក្នុងមួយឆ្នាំដែលកីឡាករផ្ទាល់បានទាមទារ។

ខ្សែការពារកណ្តាលមានសឹទ្ធក្នុងការទៅកាន់ក្លឹបនៅអឺរ៉ុបនៅពេលដែលទីផ្សារដោះដូរកីឡាករបើកនៅខែមករា ប្រសិនបើខ្សែការពាររូបនេះមិនយល់ព្រមលើការបន្តកិច្ចសន្យាជាមួយក្រុមរបស់លោក Thomas Tuchel ទេនោះ៕