អតីតខ្សែការពារបស់សេះបង្កង់ Juventus កីឡាករ Leonardo Bonucci បានវិលត្រឡប់ទៅលេងឱ្យក្រុមម្ចាស់ជើងឯក Serie A វិញហើយ ក្រោយពី AC Milan ទិញបានមួយរដូវការ។ ខណៈដែលខ្សែប្រយុទ្ធ Gonzalo Higuain បានទៅចូលរួមជាមួយ AC Milan ដោយលក្ខខណ្ឌខ្ចីជើង។

Leonardo Bonucci នឹង Gonzalo Higuain
Leonardo Bonucci នឹង Gonzalo Higuain

AC Milan នឹងបង់ប្រាក់ចំនួន 18 លានអឺរ៉ូ សំរាប់ការខ្ចីជើង Higuain ទៅលេង ហើយនឹងមានជម្រើសក្នុងការទិញជាអចិន្ត្រៃយ៍នៅឆ្នាំបន្ទាប់ប្រសិនបើគាត់លេងបានល្អ ដោយបន្តែមប្រាក់ 36លានអឺរ៉ូពីលើទៀត។

Gonzalo Higuain នឹង Leonardo Bonucci
Gonzalo Higuain នឹង Leonardo Bonucci

ខ្សែប្រយុទ្ធ Higuain ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League ដោយក្លឹប Chelsea បានចូលលេងឱ្យក្រុម Juventus ពីក្លឹប Napoli ក្នុងតម្លៃ ខ្លួន 75,3 លានផោននៅឆ្នាំ 2016 និងស៊ុតបាល់បញ្ចូលទី 40 គ្រាប់ឱ្យ Juventus កាលពីររដូវកាលមុន ៕

ប្រភពពី៖ BBC