photo of Dani Carvajal
Dani Carvajal កីឡាកររបស់ក្រុម Real Madrid

ពិតណាស់ ក្រុម Real Madrid នឹងឡើងទៅប្រកួតនៅទឹកដី Bayern Munich ក្នុងជើងទី1 វគ្គ4ក្រុមពាន Champions League នៅម៉ោង 1:45 យប់នេះ។ ខណៈដែលខ្សែការពារ Dani Carvajal របស់ក្រុមស្ដេចស Real Madrid បានឡើកឡើងថា ក្នុងប្រកួតយប់នឹងអ្វីដែលពិបាកបំផុតនោះ គីខ្សែប្រយុទ្ធ Robert Lewandowski, Arjen Robben និង Frank Ribery គឺពិបាកត្រង់បិតមិនជាប់។

photo of Robert Lewandowski , Arjen Robben នឹង ​Franck Ribéry
Robert Lewandowski , Arjen Robben នឹង ​Franck Ribéry

Carvajal បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «Arjen Robben, Lewandowski និង Frank Ribery គឺពិបាកបិតបំផុត។ ពួកគេជាកីឡាករដែលពិបាកខ្លាំងណាស់ក្នុងការបិត នឹងតាមពីក្រោយពួកគេ ប្រសិនបើមានចន្លោះណាមួយពួកគេនឹងរកគ្រាប់បាល់យ៉ាងងាយស្រួល»។

លោកបន្ថែមទៀតថា៖ «គ្មានអ្វីដែលមិនអាចទៅរួចនោះទេ ពួកយើងនឹងប្រយុទ្ធដើម្បីពាននេះ។ ពួកយើងកំពុងសង្ឃឹមថានឹងអាចឈ្នះពាននេះ (Champions League) លើកទី3 ជាប់ៗគ្នា។ ពួកយើងនឹងប្រឹងឱ្យអស់សម្ថភាពដើម្បីពាននេះ» ៕

ប្រភពពី៖ marca