photo of Dani Carvajal
ខ្សែការពារ Dani Carvajal ត្រូវជាប់បម្រាមមិនអោយចូលប្រកួតឲ្យ Real Madrid នៅចុងសប្ដាហ៍នេះ

បន្ទាប់ពីទទួលបានកាតលឿង នៅក្នុងការប្រកួតចុងក្រោយរបស់ Real Madrid នៅលីគកំពូលអេស្ប៉ាញកាលពីរដូវកាលមុន ធ្វើអោយខ្សែការពារ Dani Carvajal ត្រូវជាប់បម្រាមមិនអាចចូលរួមការប្រកួតទល់នឹងក្រុម Celta Vigo បាន។

ការបង្កើតច្បាប់ថ្មីរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ ការពារការដាក់ពិន័យ កុំអោយឆ្លងពីរដូវកាលមួយ ទៅរដូវកាលមួយទៀត ប៉ុន្ដែច្បាប់នេះមិនទាន់ត្រូវបានអនុម័តដោយ ក្រសួងនៅឡើយទេ ដោយសារតែវាត្រូវនឹងថ្ងៃឈប់សំរាក។ ដូច្នេះមានន័យថា ច្បាប់នេះនឹងចាប់អនុវត្តពីរដូវកាលបន្ទាប់តទៅ។

ខណៈដែលច្បាប់មិនទាន់បានអនុម័ត Carvajal មិនអាចចូលរួមប្រកួតសំរាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Zinedine Zidane បាននោះទេ ហើយកីឡាករ Alvaro Odriozola នឹងរ៉ាប់រងតួនាទីនេះ៕