ខ្សែការពារ Danilo នឹងមិនមានវត្តមាន ក្នុងការប្រកួតសំរាប់ក្រុម Juventus ជាច្រើនសប្ដាហ៍ បន្ទាប់ពីកីឡាកររូបនេះ មានបញ្ហារបួសភ្លៅ។

photo of Danilo
ខ្សែការពារ Danilo

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានចូលលេងតែ១៩នាទីប៉ុណ្ណោះ ក្នុងការប្រកួតដែល Juve បានយកឈ្នះក្រុម Brescia ដោយលទ្ធផល ២-១ ហើយក្លឹបបានបញ្ជាក់ថា រូបគេមានបញ្ហារបួសភ្លៅខាងឆ្វេង។

photo of Danilo
Danilo

ក្លឹបសេះបង្កង់រំពឹងថា អតីតខ្សែការពារ Real Madrid រូបនេះ អាចត្រលប់មកជួយក្រុមវិញបាន នៅក្នុងកំឡុងពេល ឈប់សម្រាកប្រកួតអន្ដរជាតិ ដែលចាប់ពីថ្ងៃទី ៧-១៥ ខែតុលាខាងមុខនេះ។

ប៉ុន្ដែ រូបគេនឹងអវត្តមាន សំរាប់ការប្រកួត Derby d’Italia ទល់នឹងក្រុម Inter Milan នៅថ្ងៃទី៦ ខែតុលា៕