ខ្សែការពារ Gerard Pique អតីតយុទ្ធជនខ្សែរបស់ក្លឹប FC Barcelona បានសារភាពថាក្រុមនេះ តែងតែសម្លឹងមើលកីឡាករ Lionel Messi ក្នុងការស្វែងរកខ្សែប្រយុទ្ធរបស់ពួកគេ។

photo of Gerard Pique And Lionel Messi
Gerard Pique And Lionel Messi of Barcelona

ថ្មីៗនេះកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ បានប្តេជ្ញាចិត្តចំពោះអនាគតរបស់គាត់ទៅក្លឹបយក្ស  Catalan ជាមួយនឹងកិច្ចសន្យារយៈពេលបួនឆ្នាំ។ កីឡាករ Pique ដែលជាធាតុផ្សំដ៏សំខាន់ ក្នុងការទទួលបានភាពជោគជ័យរបស់ក្លឹប Barca អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយគាត់ជឿជាក់ថាការសម្លឹងមើល Messi សម្រាប់ការដឹកនាំគឺជាគន្លឹះ។

Gerard Pique បានប្រាប់វេបសាយផ្លូវការរបស់ក្លឹប Barca ថា “គន្លឹះនៃក្រុម Barcelona ដែលល្អបំផុតគឺ Messi យើងគ្រាន់តែតាមគាត់ប៉ុណ្ណោះ” ។ “ប្រសិនបើនរណាម្នាក់មានសារៈសំខាន់ខ្លាំង ចំពោះការឈ្នះពានរង្វាន់ទាំងអស់របស់ក្លឹប នោះគេត្រូវបានគាត់គឺ Messi ។ យើងព្យាយាមជួយគាត់ ព្រោះគាត់ត្រូវការកីឡាករប្រកួតប្រជែងដើម្បីឈ្នះពានជាមួយក្លឹប ” ។

ប្រភពពី៖ soccerladuma