photo of Giorgio Chiellini
ខ្សែការពារ Giorgio Chiellini របស់ Juventus អាចនឹងសម្រាក ៦ខែ ដោយសាររងរបួសជង្គង់ពេលហ្វឹកហាត់

ប្រធានក្រុមក្លឹប Juventus កីឡាករ Giorgio Chiellini កំពុងប្រឈមមុខនឹងត្រូវសម្រាកដល់ទៅ ៦ខែ ដោយសាររងរបួសជង្គង់ ពេលហ្វឹកហាត់។ ក្លឹបក៏បានបញ្ជាក់ផងដែរ ពីបញ្ហានេះ កាលពីថ្ងៃសុក្រកន្លងទៅថា កីឡាករវ័យ 35ឆ្នាំ នេះរបួស វាក៏ជាឱកាសសម្រាប់កីឡាករចំណូលថ្មី តម្លៃ £67.5million ខ្សែការពារ Matthijs de Ligt នឹងត្រៀមប្រកួតទល់ក្រុម Napoli ។

ខ្សែការពារ Chiellini និង Leonardo Bonucci សុទ្ធតែជាជម្រើសដំបូងរបស់លោក Maurizio Sarri តែពេលនេះ កីឡាករ De Ligt now នឹងមកជំនួស Chiellini រហូតដល់ឆ្នាំ 2020 ។   កីឡាករ Chiellini ជាប្រធានក្រុមដ៏មានឥទ្ធិពលម្នាក់ ដែលមិនអាចស្មាន ជាបុរសដ៏រឹងមាំ និងម៉ឺងម៉ាត។