Pep Guardiola

Manchester City ប្រហែលជាបានទទួលជ័យជម្នះនៅល្ងាចថ្ងៃអង្គារប្រឆាំងនឹងក្រុម Wolverhampton ប៉ុន្តែកិច្ចសន្យានៃការប្រកួតនេះត្រូវបានលោក Pep Guardiola ផ្តោតគោលដៅទៅលើការប្រកួតបាល់តែប៉ុណ្នោះ។

គ្រាប់បាល់របស់ក្រុមហ៊ុន Miter គឺសម្រាប់ប្រើតែនៅក្នុង Carabao Cup ប៉ុណ្នោះ ហើយកីឡាករអេស្បាញមានអារម្មណ៍ថាវាមិនមែនជាការត្រឹមត្រូវ។

Guardiola បាននិយាយថា “​វា​ពិត​ជា​មិន​អាច​ទទួល​បាន។ បាល់​នោះ​​មិន​អាច​យក​មក​ប្រើ​ក្នុង​ការ​ប្រកួត​​កម្រិត​ខ្ពស់​បាន​ទេ។ វា​ពិត​ស្រាល​ខ្លាំង​ណាស់។​ វា​មិនមែន​ជា​បាល់​ល្អ​នោះ​ទេ។ វា​ពិត​ជា​ពិបាក​ក្នុង​ការ​ទាត់​ដើម្បី​រក​គ្រាប់​បាល់។ ខ្ញុំ​និយាយ​បែប​នេះ​មិនមែន​ជា​លេស​យក​រួច​ខ្លួន​ទេ កីឡាករ​ទាំង​អស់​របស់​ខ្ញុំ​​បាន​និយាយ​ថា នេះ​ជា​បាល់​អ្វី​នឹង? ខ្ញុំ​សុំទោស​ ប៉ុន្តែ League Cup មិន​គួរ​យក​បាល់​ដែរ​អន់​ មក​លេង​នឹង​កម្មវិធី​ផ្លូវការ​បែប​នេះ​ទេ​។ ”

សូម្បីតែ Yaya Touré ក៏បាននិយាយថាគាត់មិនពេញចិត្តនឹងគ្រាប់បាល់របស់ក្រុមហ៊ុន Miter បន្ទាប់ពីការស៊ុតបញ្ចូលទីដោយជ័យជំនះត្រូវបានឈ្នះដោយ Manchester City 4-1 លើការស៊ុតបាល់ប៉េណាល់ទី។

ខ្សែបម្រើរូបនេះបាននិយាយ “ថ្ងៃនេះវាពិបាកណាស់ កីឡាករទាំងអស់សង្ឃឹមថានឹងប្រើគ្រាប់បាល់បានល្អ គ្រាប់បាល់នោះនាំខ្ញុំត្រលប់ទៅអាហ្វ្រិកវិញ គ្មាននរណាម្នាក់ចង់បានទេ វាអាក្រក់ណាស់។”

ប្រភពព័ត៍មានពី marca.com