ក្លឹប Manchester United បានតែងតាំងខ្សែការពារឆ្នើម Harry Maguire ជាប្រធានក្រុមថ្មីជាផ្លូវការក្រោមការដឹកដោយលោក Ole Gunnar Solskjaer ជាអ្នកចាត់ការទូទៅ ដែលតំណែងនេះពីមុនកាន់កាប់ដោយអតីតកីឡាករ Ashley Young ដែលទើបតែបានផ្ទេរទៅក្រុម Inter Milan របស់អីតាលី។

photo of Harry Maguire
ខ្សែការពារឆ្នើម Harry Maguire

តាមការចេញផ្សាយដោយ BBC នៅថ្ងៃទី ១៧ខែមករា ឆ្នាំ២០២០ កីឡាករខ្សែការពារដែលនាំមកពីក្លឹប Leicester City ក្នុងតម្លៃប្រមាណ ៨០លានផោន Maguire មកកាន់ក្រុមបិសាចក្រហម Manchester United ដែលទើបតែបានជាង ៥ខែនោះនៅពេលបានក្លាយជាប្រធានក្រុមថ្មីរបស់ក្លឹបក្រោយពេលការចាកចេញរបស់ខ្សែការពារឆ្នើម Ashley Young ខណៈកីឡាករមួយចំនួនដូចជា Rashford, David de Gea, និង Jesse Lingard ក៏ធា្លប់ទទួលតំណែងជាប្រធានក្រុមម្តងម្កាលផងដែរនៅពេលគ្មាន Ashley Young ដែលបង្ហាញខ្លួនបាន ១៨ប្រកួតក្នុងរដូវកាលនេះមុនចេញទៅ Inter Milan។

photo of Harry Maguire
ខ្សែការពារឆ្នើម Harry Maguire

សម្រាប់បុរសវ័យ ២៦ឆ្នាំ Maguire ក្នុងអំឡុងរយៈពេល ៥ខែនេះរូបគេបង្ហាញខ្លួនបាន ២៩ប្រកួតចាប់តាំងពីខែសីហា ឆ្នាំ២០១៩មកទល់ពេលនេះ ខណៈរូបគេនឹងពាក់ខ្សែដៃប្រធានក្រុមរបស់ក្លឹប Man Utd ជាលើកដំបូងក្នុងជំនួបសប្តាហ៍ទី២៣ដែលត្រូវប្រជែង ៣ពិន្ទុជាមួយក្រុម Liverpool ដែលជាក្រុមកំពូលតារាង Premier League នៅថ្ងៃទី ១៩ខែមករា ឆ្នាំ២០២០ ស្អែកនេះ៕