ខ្សែការពារ Jurrien Timber ត្រូវបានគេរាយការណ៍ថាទំនងជាបដិសេធសំណើក្នុងការផ្ទេរមកក្លិប Manchester United និងបន្តស្នាក់នៅក្លិប Ajax ។

Jurrien Timber
Jurrien Timber

លោក Erik Ten Hag ដែលជាគ្រូបង្វឹកថ្មីរបស់ Man UTD ចង់បានអតីតកូនក្រុមលោកគឺ Timber ទៅរួមក្រុមនៅទឹកដី Old Trafford ។

កីឡាករសញ្ជាតិហូឡង់រូបនេះគិតថាការផ្លាស់មកក្លិបបិសាចក្រហម ជាជម្រើសមួយដ៏ប្រថុយប្រថានព្រោះគេអាចនឹងមិនជាប់ជម្រើស១១នាក់ដំបូងក្នុងក្រុម ស្របពេលលោក Louis Van Gaal ជាគ្រូបង្វឹកជម្រើសជាតិហូឡង់បានដាស់តឿនគេកុំឲ្យផ្ទេរមក Man United ផងដែរ ។ម្យ៉ាងទៀត រូបគេក៏ខ្លាចបាត់បង់តំណែងចូលលេងក្នុងក្រុមជម្រើសជាតិហូឡង់ នៅ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នេះ។

យ៉ាងណាមិញ Jurrien Timber នឹងទៅលំហែកាយសិនមុននឹងធ្វើការសម្រេចចិត្តដោយសារព័ត៌មាន Metro ថា កីឡាកររូបនេះមានភាគរយខ្ពស់ក្នុងការស្នាក់នៅ Ajax បន្ត៕