ក្រោយពីខ្សែប្រយុទ្ធ Cristiano Ronaldo បានចាកចេញពីក្រុម Real Madrid ឥឡូវនេះមានកីឡាករជាបន្តបន្ទាប់ក៏ចង់ចាកចេញពីក្លឹបនេះ។

Mateo Kovacic
Mateo Kovacic

ខ្សែការពារ Mateo Kovacic បានបង្ហើយឱ្យដឹងថា លោកចង់ចាកចេញពីក្លឹបយក្សអេស្ប៉ាញមួយនេះ នារដូវការដោះដូរកីឡាករនេះ ព្រោះគាត់ចង់លេងនៅលើទីលានឱ្យបានទៀងទាត់នៅក្នុងយុទ្ធនាការ 2018/19 នេះ។

ខ្សែការពារសញ្ចាតិក្រូអាតរូបនេះបានិយាយប្រាប់សារព៍ត៌មាន Marca «ខ្ញុំចង់នៅទីនេះទៀតណាស់ ព្រោះខ្ញុំស្រឡាញ់ក្លឹបនេះនឹងស៊ុតតែជាកីឡារកល្បីៗក្នុងពិភពលោកនៅក្លឹបនេះ។ ខ្ញុំដឹងថានៅ Madrid វាពិបាកណាស់សម្រាប់ខ្ញុំក្នុងការជាប់ជម្រើស 11នាក់ ដំបូងព្រោះខ្ញុំនៅក្មេងពេក។ ខ្ញុំយល់ពីស្ថានភាពនេះ ប៉ុន្តែនេះជាមូលហេតុដែលខ្ញុំគិតថា វានឹងល្អបំផុតសម្រាប់ខ្ញុំក្នុងាការរកក្លឹបថ្មី ខ្ញុំនឹងមានឱកាសលេងជាទៀងទាត់ជាងនៅ Madrid» ៕

ប្រភពពី៖ soccerladuma