Marcelo បានបញ្ជាក់ថាលោកនឹងចូលនិវត្តន៍នៅ ក្លឹប Real Madrid ខណៈដែរពេលថ្មីៗនេះមានចរចារាមជាច្រើនដែរថាលោកចង់ផ្លាស់ទៅក្រុមម្ចាស់ជើងឯក Serie A Juventus តាម Cristiano Ronaldo ដែរ

Marcelo
Marcelo

ខ្សែការពារសញ្ចាតិប្រេស៊ីលរូបនេះ ត្រូវបានគេគិតថា គាត់ជាគោលដៅតែមួយគត់របស់​ Juventus នៅពេលមិត្តរួមក្រុមរបស់លោកគឺខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្លាស់ទៅលេងទីនោះ មុនទីផ្សារដោះដូរកីឡាករបិទ។

ខ្សែការពារវ័យ 30ឆ្នាំរូបនេះបាននិយាយប្រាប់ ទូរទស្សន៍របស់ក្លឹប Real Madrid ថា៖ វាគឺជាធាតុមួយដែលពិបាកនិយាយ។ ខ្ញុំពិតជារីករាយណាស់នៅឯក្លឹប Real Madrid វាគឺជាផ្ទះរបស់ខ្ញុំ។ ហើយខ្ញុំមានកិច្ចសន្យាជាច្រើនឆ្នាំទៀតជាមួយក្លឹបនេះ។ ខ្ញុំពិតជារីករាយណាស់នៅទីនេះ វាគឺជាក្លឹបដ៏ល្អបំផុតនៅក្នុងពិភពលោក ហើយខ្ញុំតែងតែចង់ធ្វើអ្វីដែរខ្លាំៗសម្រាប់ខ្ញុំ ៕

ប្រភពពី៖ Goal