ខ្សែការពារ Yerry Mina ទទូចថាក្រុមបិសាចក្រហម Manchester United មិនចាប់អារម្មណ៍លើការចុះហត្ថលេខាលើរូបគេនៅរដូវក្តៅនេះទេ។ ដោយអះអាងថាភ្នាក់ងាររបស់គាត់គ្រាន់តែនិយាយឱ្យគេចំណាប់អារម្មណ៍ទៅលើកូនក្តីរបស់គាត់តែប៉ុណ្ណោះ។

ខ្សែការពារ Mina ប្រាប់ពីពាក្យចចាមអារ៉ាមដែរទាក់ទង់នឹង Man Utd
ខ្សែការពារ Mina ប្រាប់ពីពាក្យចចាមអារ៉ាមដែរទាក់ទង់នឹង Man Utd

Mina បានចូលរួមក្រុម Everton ពីក្លឹប Barcelona ក្នុងតម្លៃ 27 លានផោន (35 លានដុល្លារអាមេរិក) កាលពីរដូវកាលមុន។ ក្រុម Man United ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការដេញថ្លៃរបស់ខ្លួនសម្រាប់កីឡាករអន្តរជាតិកូឡុំប៊ីក៏រូបនេះ នឹងខ្សែការពារកណ្តាលមួយចំនួនផ្សេងទៀតហើយចុងក្រោយ ពួកគេបានអះអាងថាពួកគេមិនបានចុះហត្ថលេខាលើ Yerry Mina ទេដោយសារតែថ្លៃឈ្នួលថ្លៃពេក។

តាំងពី Everton ទិញគាត់ពី Barcelona មកគាត់ទើបតែលេងបាន1ប្រកួតប៉ុណ្នោះដោយសារមានរបួស។ ខ្សែការពារសញ្ចាតិកូឡុំប៊ីរូបនេះបាននិយាយថា៖ «ខ្ញុំតែងតែផ្តោតលើ Everton ។ រឿងទាក់ទងនឹង Manchester United គឺភ្នាក់ងាររបស់ខ្ញុំគ្រាន់តែនិយាយប៉ុណ្នោះ រឿងផ្សេងទៀតខ្ញុំមិនដឹងទេ ព្រោះអីភ្នាក់ងាររបស់ខ្ញុំគាត់ជាអ្នកនិយាយ»

ប្រភព៖ Goal