ខ្សែការពារ Nacho Monreal ចេញពី Arsenal ទៅចូលរួមជាមួយក្លិប Real Sociedad

ខ្សែការពារជម្រើសជាតិអេស្ប៉ាញ Nacho Monreal បានចេញពី Arsenal ចូលរួមក្លិប Real Sociedad លើកិច្ចសន្យា២ឆ្នាំ។
កីឡាករជម្រើសជាតិអេស្ប៉ាញវ័យ៣៣ឆ្នាំរូបនេះបានលេងក្នុងជម្រើស១១នាក់ ៣ប្រកួតដំបូងជាប់ៗគ្នាក្នុងក្រុមរបស់លោក Unai Emery ក្នុងក្របខ័ណ្ឌ Premier League រដូវកាល២០១៩-២០នេះ និងបានពាក់ស្លាកប្រធានក្រុមទល់នឹង Burnley។
អតីតយុវជន Osasuna ដដែលនេះ បានផ្លាស់ពី Malaga មក Arsenal ក្នុងខែមករាឆ្នាំ២០១៣ ហើយបានចូលលេងសរុប២៥០លើក រកបាន១០គ្រាប់ និងបានឈ្នះពាន FA Cup ៣ដង។
គេបានផ្ដើមលេងឱ្យជម្រើសជាតិក្រុមធំអេស្ប៉ាញក្នុងឆ្នាំ២០០៩ ហើយមកទល់ពេលនេះលេងបាន២២លើក និងជាសមាជិកក្រុម FIFA World Cup 2018 របស់អេស្ប៉ាញ។
Arsenal បានទិញខ្សែការពារស្លាបឆ្វេងជម្រើសជាតិស្កុតលែន Kieran Tierney វ័យ២២ឆ្នាំពី Celtic សម្រាប់ជាការជំនួសរយៈពេលវែង តែគេមិនទាន់បានចូលលេងនៅឡើយទេដោយសារទើបជាពីរបួសតែមិនទាន់មានកម្លាំងពេញលេញ៕