ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍បានព្រមព្រៀងក្នុងការលក់ខ្សែការពារ Oscar Mingueza ទៅកាន់ Celta Vigo ហើយ ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។

Oscar Mingueza
Oscar Mingueza

ជាការពិតណាស់ Mingueza ត្រូវបានបណ្តុះបណ្តាលឡើងក្នុងនាមជាយុវជនរបស់ Barcelona ដែលបានហ្វឹកហាត់តាំងពីឆ្នាំ ២០០៧-២០១៨ និង ត្រូវបានក្លិបតម្លើងមកលេងនៅក្នុងក្រុមឈុតធំនៅក្នុងឆ្នាំ ២០២០។

យ៉ាងណាក្តី ដោយសារថ្មីៗនេះក្លិបទើបតែទិញបានខ្សែការពារ Jules Kounde ដូច្នេះឪកាសក្នុងការបង្ហាញខ្លួនរបស់គេសម្រេាប់រដូវកាលថ្មីកាន់តែស្តូចស្តើង រូបគេក៏សម្រេចចិត្តចាកចេញតែម្តង ទាំងកុងត្រារបស់គេនឹងអស់សុពលភាពនាបំណាច់រដូវកាលថ្មីខាងមុខនេះ។

បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano គឺ Celta Vigo នឹងត្រូវបង់ប្រាក់ចំនួន ៣លានអឺរ៉ូ (ឬប្រមាណ ៣លានដុល្លារ) សម្រាប់ Mingueza ខណៈ រូបគេនឹងចុះកិច្ចសន្យាលើកុងត្រារហូតដល់ឆ្នាំ២០២៦៕