ខ្សែការពារ Chris Smalling របស់ក្រុម Roma នៅតែសង្ឃឹមថារូបគេនិងជាប់ឈ្មោះក្នុងក្រុមជម្រើស ជាតិអង់គ្លេសសម្រាប់ចូលរួមព្រឹត្តការណ៏ Euro ២០២០ បើទោះបីជាមិនធ្លាប់បានចូលលេងអោយក្រុមតោ កំណាចក្រោមការដឹកនាំរបស់លោក Gareth Southgate ចាប់តាំងពីឆ្នាំ ២០១៧ ក៏ដោយ។

photo of Chris Smalling
ខ្សែការពារ Chris Smalling របស់ក្រុម Roma

កីឡាករវ័យ ៣០ ឆ្នាំរូបនេះកំពុងលេងក្នុទងលក្ខខណ្ឌខ្ចីជើងពេញ១រដូវវកាលក្រោយផ្ទេរពី Manchester United ជឿជាក់ថាទម្រង់លេងរបស់ខ្លួនមានលក្ខណៈល្អប្រសើរជាងមុនចាប់តាំងពីផ្ទេរមកលីកកំពូលអ៊ីតាលី Serie A ។ ព្រមទាំងប្រាប់ថាគ្រួសាររបស់ខ្លួន សប្បាយរីករាយនិងជីវិត រស់នៅក្នុងទីក្រុងរ៉ូម។

photo of Chris Smalling
កីឡាករ Chris Smalling

អតីតខ្សែការពារក្រុម Fulham បានប្រាប់ BBC Sport ថា: ខ្ញុំដឹងថាលោក Gareth និងជំនួយការគ្រូបង្វឹក កំពុងតាមដានទម្រង់ លេងរបស់ខ្ញុំ ហើយប្រសិនបើខ្ញុំកំពុងមានវត្តមានជាមួយក្លឹបកំពូលការពិត ខ្ញុំអាចក្លាយជាជម្រើសសម្រាប់ពួកគាត់ ព្រោះខ្ញុំពិតជាចង់ចូលរួមព្រឹត្តការណ៏មួយនេះ ។

photo of Chris Smalling
Chris Smalling

Smalling ធ្លាប់ជាប់ជម្រើសជាតិ ៣១ លើក នឹងត្រូវប្រកួតប្រជែងជាមួយមិត្តរួមជាតិ ១.Harry Maguire របស់ Manchester United, ២.Joe Gomez របស់ Liverpool,៣. Tyrone Mings របស់ Aston Villa ,៤. Michael Keane របស់ Everton ព្រមទាំង ៥.John Stones របស់ក្រុម Manchester City និង ៦.Fikayo Tomori របស់ Chelsea មិនសូវបានជាប់ជម្រើសជាតិទៀងទាត់នោះទេ ។