ខ្សែការពាររបស់ Spurs កីឡាករ Toby Alderweireld បាននិយាយថា ត្រូវតែឆ្លាត ចេះមើលស្ថានភាព ហើយប្រើភាពឆ្លាតវៃ  ដើម្បីបញ្ចប់កីឡាករល្បើនលឿន Pierre-Emerick Aubameyang របស់ Arsenal បាន ។

photo of Pierre-Emerick Aubameyang
Pierre-Emerick Aubameyang of Arsenal

Arsenal នឹងបានធ្វើដំណើរទៅកាន់ទឹកដី Wembley ដើម្បីទៅសួរសុខទុក្ខ Spurs នៅរសៀលថ្ងៃសៅរ៍នេះ  បន្ទាប់ពីទើបទទួលជ័យជម្នះ 5-1 កាលពីសប្តាហ៍មុនលើក្រុម Everton ដែលក្នុងនោះ Aubameyang ក៏ជាអ្នករួមចំណែករកគ្រាប់បាល់ឲ្យកាំភ្លើងធំផងដែរ។ ខ្សែប្រយុទ្ធហ្គាបុងរូបនេះ បានចូលរួមក្រុមកាំភ្លើងធំ ពីក្លឹប Borussia Dortmund នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃជាង 55 លានផោន។

Alderweireld ដែល​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ Aubameyang បីលើក​នៅ​ក្រប​ខណ្ឌ​ CL ​កាលពី​ថ្មីៗ​នេះ បាន​និយាយថា «​គ្រប់គ្នា​ដឹងហើយថា គាត់រហ័ស​រហួន​ណាស់ ហើយ​គាត់ទាត់បញ្ចូល​ទី​បានយ៉ាង​ល្អ។ គាត់មាន​គ្រប់យ៉ាង ហើយ​ចលនាក៏ល្អ ដូច្នេះ​វានឹងក្លាយជា​ការប្រកួត​ដ៏លំបាក​សម្រាប់​ក្រុម Spurs ដើម្បីយក​ឈ្នះ​ ប៉ុន្តែ​យើង​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់ការប្រកួត​នេះ»៕

ប្រភពពី៖ metro