photo of Samuel Umtiti
Samuel Umtiti of Barcelona

ខ្សែការពារកណ្តាលរបស់ក្លឹប Barcelona កីឡាករ Samuel Umtiti កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការផ្ទេរទៅកាន់ក្លឹប Manchester United ។ នេះយ៉ោងតាមសារព័ត៌មាន Don Balon របស់អេស្ប៉ាញ ។

កីឡាកបារាំងរវ័យ 24ឆ្នាំរូបនេះ កំពុងស្វែងរកកុងត្រាថ្មីជាមួយក្លឹប Barcelona បន្ទាប់ពីបានដើរតួយ៉ាងសំខាន់សម្រាប់ក្លឹបនេះ ។

Umtiti កំពុងទាមទារប្រាក់ខែ 135.000 ផោនក្នុងមួយសប្តាហ៍ជាមួយនឹងក្លឹប Barcelona ប៉ុន្តែក្លឹបនេះអោយត្រឹម 100.000 ផោនប៉ុណ្ណោះក្នុងមួយសប្តាហ៍ បច្ចុប្បន្នគាត់កំពុង បង្វែរការយកចិត្តទុកដាក់របស់គាត់ ឆ្ពោះទៅរកការផ្លាស់ប្តូរមួយទៅទឹកដី Old Trafford ៕

ប្រភពពី៖ goal