កីឡាករ Virgil van Dijk បានដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់ សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ Euro ទល់នឹង អេស្តូនី កាលពីថ្ងៃអង្គារ៍ដោយសារហេតុផលផ្ទាល់ខ្លួន។

photo of Virgil van Dijk
កីឡាករ Virgil van Dijk

Van Dijk ជាប្រធានក្រុមជម្រើសជាតិហូឡង់ ក្នុងលទ្ធផលស្មើ ០ទល់០ ជាមួយក្រុមជម្រើសជាតិអៀរឡង់ខាងជើង កាលពីថ្ងៃសៅរ៍ដែលទទួលបានសិទ្ធិសម្រាប់ការប្រកួតពានរង្វាន់ UEFA European Championship នារដូវក្តៅខាងមុខនេះ។

photo of Virgil van Dijk
កីឡាករ Virgil van Dijk

ទោះយ៉ាងណាខ្សែការពារ Liverpool នឹងខកខានវគ្គជម្រុះចុងក្រោយរបស់ ហូល្លង់ នៅទីក្រុង Amsterdam ខណៈសហព័ន្ធបាល់ទាត់ហូឡង់ បានដាក់អវត្តមានរបស់គាត់ទៅជា«ស្ថានភាពផ្ទាល់ខ្លួន»។

photo of Virgil van Dijk
កីឡាករ Virgil van Dijk

មិនមានព័ត៌មានបន្ថែមណាមួយត្រូវបានផ្តល់ឱ្យដោយសហព័ន្ធហូឡង់ សម្រាប់ការដកខ្លួនរបស់រូបគេនោះទេក្រៅពីនិយាយថា Van Dijk នឹងមិនមានវត្តមានសម្រាប់ការប្រកួតនានៅថ្ងៃអង្គារនៅកីឡដ្ឋាន Johan Cruyff Arena។Van Dijk គឺជាកីឡាករទី ៥ របស់ Liverpool ត្រូវបានដកចេញពីកាតព្វកិច្ចអន្តរជាតិ៕