photo of ឈុន សុធារ័ត្ន
ខ្សែបម្រើចាស់វស្សាបឹងកេត ឈុន សុធារ័ត្ន ប្រកាសចូលនិវត្តន៍និងផ្ដើមអាជីពគ្រូជំនួយ

នៅថ្ងៃអាទិត្យទី៣០ខែកញ្ញាឆ្នាំ២០១៨នេះ កីឡាករ ឈុន សុធារ័ត្ន របស់បឹងកេត បានប្រកាសព្យួរស្បែកជើងពីអាជីពជាកីឡាករ ក្រោយប្រឡូកក្នុងអាជីពលើវាលស្មៅនេះអស់រយៈពេលជាង១០ឆ្នាំ។

ការប្រកាសបានធ្វើឡើងនៅក្រោយការប្រកួតបិទរដូវកាលមិត្តហ្វូនខេមបូឌានលីគ២០១៨ ដែលបឹងកេតបានចាញ់ភ្នំពេញក្រោន ២-១។ ម្ចាស់អាវលេខ១៦ក្រុមនាគខៀវ សុធារ័ត្ន នឹងបំពេញការងារជាគ្រូជំនួយក្នុងក្លិបបឹងកេត។
photo of ឈុន សុធារ័ត្ន
ខ្សែបម្រើចាស់វស្សាបឹងកេត ឈុន សុធារ័ត្ន ប្រកាសចូលនិវត្តន៍និងផ្ដើមអាជីពគ្រូជំនួយ
សូមបញ្ជាក់ថា សុធារ័ត្ន បានផ្ដើមអាជីពក្រុមធំនៅក្លិបបៀលប្រាយយូណាយធីត ក្នុងឆ្នាំ២០០៧ មុនមកចូលរួមបឹងកេតនៅចុងឆ្នាំ២០១៣។
នៅបឹងកេត សុធារ័ត្ន បានរួមចំណែកជួយក្រុមឈ្នះជើងឯកមិត្តហ្វូនខេមបូឌានលីគ២ដង ក្នុងរដូវកាល២០១៦និង២០១៧ ព្រមទាំងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពាន Mekong Club Championship 2015 ផងដែរ។ នៅជម្រើសជាតិវិញ សុធារ័ត្ន ធ្លាប់ជាប់ជាប្រចាំ និងធ្លាប់ធ្វើជាប្រធានក្រុមនៅស៊ីហ្គេម២០១៣ផងដែរ៕
photo of ឈុន សុធារ័ត្ន
ខ្សែបម្រើចាស់វស្សាបឹងកេត ឈុន សុធារ័ត្ន ប្រកាសចូលនិវត្តន៍និងផ្ដើមអាជីពគ្រូជំនួយ
អត្ថបទ៖ CNCC