ខ្សែបម្រើដែរចាកចេញពីក្លឹប Juventus កាលពីខែមុនកីឡាករ Claudio Marchisio រកក្លឹបថ្មីបានលេងហើយ គឺក្លឹប Zenit St Petersburg នៅរុស្ស៊ី ។

Claudio Marchisio អតីតកីឡាកររបស់ Juventus
Claudio Marchisio អតីតកីឡាកររបស់ Juventus

កីឡាករសញ្ចាតិអ៊ីតាលីវ័យ 32 ឆ្នាំរូបនេះបានចាកចេញពីក្លឹប Juventus កាលពីខែសីហា ក្រោយពីពួកគេបានរួមរស់ជាមួយក្លឹបនេះរយៈពេល 25ឆ្នាំជាមួយគ្នា។  Marchisio បានលេង 389 ដងសម្រាប់ Juventus  ដែលបានឈ្នះពានរង្វាន់លីកចំនួន 7 និង Coppas Italia ចំនួន 4។

Marchisio ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំជាមួយនឹងក្លឹបរុស្ស៊ី ដោយបាននិយាយថា៖​ បន្ទាប់ពីចាកចេញពី Juventus ខ្ញុំបានសន្យាថា ខ្ញុំនឹងមិនចុះហត្ថលេខាជាមួយក្រុមអ៊ីតាលីផ្សេងទៀតទេ ប៉ុន្តែខ្ញុំនៅតែស្វែងរកកន្លែងផ្សេងេពីនេះ។ ខណៈពេលនេះខ្ញុំរកក្លឹបថ្មីបានហើយគឺ Zenit St Petersburg របស់រុស្ស៊ី ព្រោះខ្ញុំស្រឡាញ់ក្លឹបនេះ នឹងចូលចិត្តប្រទេសនេះ ៕

ប្រភពពី៖ BBC