យោងតាមការចុះផ្សាយរបស់ Gianluca Di Marzio ខ្សែបម្រើស្លាបរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Xherdan Shaqiri បានកំពុងក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹប AS Roma  ។

photo of Xherdan Shaqiri
កីឡាករ Xherdan Shaqiri

ក្លិប Liverpool និង Roma បានបើកកិច្ចពិភាក្សារួចហើយអំពីការផ្ទេរដែលអាចទៅរួចដោយក្រុមកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ Premier League សុខចិត្តអនុញ្ញាតឱ្យកីឡាករអន្តរជាតិស្វីសវ័យ ២៨ឆ្នាំរូបនេះចាកចេញក្នុងកិច្ចព្រមព្រៀងខ្ចីជើង ។ ក្រុមយក្សនៃក្របខណ្ឌ Serie A បានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅលើ Shaqiri បន្ទាប់ពីបានបាត់បង់គោលដៅសំខាន់ គឺកីឡាករ Matteo Politano ដែលបានផ្ទេរទៅកាន់ក្រុម Inter Milan ខណៈដែលពួកគេកំពុងសម្លឹងមើលកីឡាករមកជំនួសខ្សែបម្រើកំពុងទទួលរបួស Nicolo Zaniolo ។

photo of Xherdan Shaqiri
កីឡាករ Xherdan Shaqiri

សូមជម្រាបឱ្យដឹងថា អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Bayern Munich និង Inter Milan កីឡាករ Xherdan Shaqiri បានផ្ទេរមកកាន់ក្លឹប Liverpool ពីក្លឹប Stoke City កាលពីឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរ ១៣.៥ លានផោន ប៉ុន្តែមិនសូវបានបង្ហាញខ្លួនប៉ុន្មានតែក្រោមកាដឹកនាំរបស់លោក Jurgen Klopp ខណះនារដូវកាលនេះ Shaqiri លេងបានត្រឹមតែ ៦ប្រកួតប៉ុណ្ណោះក្នុងការប្រកួតលីគកំពូលអង់គ្លេស ៕