ខ្សែបម្រើវ័យក្មេងរបស់ក្លឹប Manchester City  កីឡាករ Phil Foden បានចុះកុងត្រា 6ឆ្នាំទៀតជាមួយក្លឹប ដោយបានប្រាក់ខែគុណនឹង2 បាន 30,000 ផោនក្នុងមួយសប្តាហ៍។

ខ្សែបម្រើវ័យក្មេង Phil Foden តកុងត្រា6ឆ្នាំទៀតជាមួយ Man City កើនប្រាក់ខែគុណនឹង2
ខ្សែបម្រើវ័យក្មេង Phil Foden តកុងត្រា6ឆ្នាំទៀតជាមួយ Man City កើនប្រាក់ខែគុណនឹង2

កីឡាករវ័យ 18 ឆ្នាំរូបនេះបានធ្វើការបង្ហាញខ្លួននៅលើទីលានកាលពីរសៀលថ្ងៃចន្ទជាលើកដំបូងនារដូវថ្មីនេះជាមួយក្លឹបយក្សអង់គ្លេសមួយនេះ សកម្មភាពរបស់គេមិនធម្មតាទើបក្លឹបសម្រេចចិត្តចុះកុងត្រាជាមួយគេរហូតដល់ឆ្នាំ 2024

កុងត្រាថ្មីនេះមិនត្រឹមតែគុណនឹង2 ទេតែនៅមានប្រាក់លើកទឺកចិត្តនៅពេលគេជួយក្លឹបឈ្នះម្ដងៗនឹងគ្រាប់កម្មវីធី។ ធៀបទៅនឹង Raheem Sterling ដែលទើបបន្តកិច្ចសន្យាថ្មីក្នុងខែវិច្ឆិកាកន្លងទៅ Foden មានប្រាក់ខែតិចជាង10ដង ពោលគឺ Sterling ទទួលបាន300,000ផោនក្នុងមួយសប្ដាហ៍ដែលជាប្រាក់ខែខ្ពស់បំផុតនៅ Man City និងក្នុងចំណោមកីឡាករជនជាតិអង់គ្លេស៕

ប្រភព៖ Daily Mail