ខ្សែបម្រើស្លាប Ousmane Dembele ចង់បន្តកុងត្រាជាមួយ Barca
08 Apr 2021 - 15:06:20 SHARE
ខ្សែបម្រើស្លាប Ousmane Dembele របស់ក្រុម Barcelona ចង់បន្តលេងអោយក្លឹបកាតាឡាន់ ។

កីឡាករសញ្ជាតិបារាំងរូបនេះសប្បាយចិត្តទាំងស្រុងនៅឯ Barca ហើយមានបំណងបន្តកុងត្រារបស់ខ្លួនដែលនឹងផុតកំណត់នៅឆ្នាំ ២០២២ ។

ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប Juventus និង Manchester United ក៏ដោយកីឡាករវ័យ ២៣ ឆ្នាំរូបនេះក៏ដោយ ប៉ុន្តែខ្សែបម្រើស្លាប Ousmane មានបំណងចង់បន្តកុងត្រាបន្ថែមជាមួយក្រុម Barcelona ។

ប្រភពព័ត៌មានស្និតស្នាលមួយបាននិយាយពីកីឡាករ Ousmane Dembele ថាកំពុងតែរីករាយបំផុតក្នុងអំឡុងពេលរបស់គាត់ជាមួយក្រុម កាតាឡាន់ ហើយគាត់ក៏មិនគិតពីការចាកចេញនោះដែរ ។

បញ្ចាក់កីឡាករខ្សែបម្រើស្លាប Dembele ក្នុង ២៣ ប្រកួតនៅរដូវកាល Laliga នេះរកបាន ៥ គ្រាប់និង Assist អោយមិត្តរួមក្រុម ចំនួន ២ ដង ។
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព