photo of សាន គឹមហេង
ខ្សែបម្រើ សាន គឹមហេង

ត្រឹមវ័យ១៨ឆ្នាំ សាន គឹមហេង ស៊ុតបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា ក្នុងជំនួបដែលក្រុមវិសាខា យកឈ្នះម្ចាស់ផ្ទះវេស្ទើនភ្នំពេញ៣-០ កាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ។

គឹមហេង ទើបតែចេញពីក្រុមយុវជនសាលាបាល់ទាត់ជាតិ មកចូលរួមជាមួយក្លិបមានមូលដ្ឋាននៅជាយរាជធានីភ្នំពេញមួយនេះ កាលពីបើករដូវកាល។ គិតត្រឹមសប្តាហ៍ទី៥នេះ គេប្តូរចូលបាន២ដង និងរកបានមួយគ្រាប់។

បើនិយាយពីវិសាខា ក្រោយរកបាន៣ពិន្ទុបន្ថែម បានឡើងទៅឈរលេខ៣បណ្តោះអាសន្ន ដោយមាន១០ពិន្ទុ។

ប្រភព៖ foxsportsasia