photo of Alex Oxlade-Chamberlain
ខ្សែ​បម្រើ​របស់ Liverpool កីឡាករ Alex Oxlade-Chamberlain

ខ្សែបម្រើ Alex Oxlade-Chamberlain របស់ក្លិប Liverpool អាចនឹងត្រូវអវត្តមានក្នុងរដូវកាលទាំងមូលខាងមុខនេះ ដោយ​សារ​​កំពុង​ព្យាបាល​បញ្ហា​ជង្គង់​ ខណៈដែលក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League បានបញ្ជាក់កាលពីថ្ងៃពុធថា ពួកគេបានដឹងពីព័ត៌មាននេះរួចជាស្រេច។

 photo of Alex Oxlade-Chamberlain
Alex Oxlade-Chamberlain

​​កីឡាករ​វ័យ 24ឆ្នាំ​រូប​នេះ​មិនបាន​ចូល​លេង​ឲ្យ Liverpool ឡើយ​តាំងពី​ទទួល​រង​របួស​ជង្គង់​នេះ ​អំឡុង​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ជាមួយ AS Roma កាលពី​ខែ​មេសា​កន្លងទៅ ​Chamberlain របួស​ដោយ​សារ​តែ​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ Aleksandar Kolarov ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ខកខាន​មិន​បាន​ទៅ​លេង​ World Cup ជាមួយ​តោ​កំណាច​អង់គ្លេស នៅ​រុស្ស៊ី​។​ ​របួស​ជង្គង់​ដែល​ធ្លាប់​វះកាត់​ម្ដង​រួច​ហើយ​នោះ Chamberlain នៅ​ពេល​នេះ​ត្រូវការ​ពេលវេលា​វែង​ដើម្បី​សម្រាក និង​ធ្វើ​ឲ្យប្រាកដ​ថា​ជង្គង់​របស់​គេ​វិល​មក​រក​ភាព​ដើម​វិញ​។ ​​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន 32លើក Chamberlain ផ្លាស់​មកកាន់ Liverpool ពី​កាំភ្លើង​ធំ Arsenal ដើម​រដូវ​កាល​មុន​តំលៃ 35លាន​ផោន​៕

photo of Alex Oxlade-Chamberlain
Alex Oxlade-Chamberlain