photo of Andre Gomes
Andre Gomes សុំ Barcelona ចាកចេញពីក្លឹប

ខ្សែការពារ Samuel Umtiti ខ្សែបម្រើប្រយុទ្ធ Andres Iniesta និងកីឡាកររបស់ក្លឹប FC Barcelona ជាច្រើនទៀត បានផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងការចេញពីក្លឹប ប៉ុន្តែឥឡូវនេះមានកីឡាករម្នាក់ទៀតហើយ ស្នើសំចាក់ចេញពីក្លឹបយក្សអេស្ប៉ាញនេះ។

ខ្សែបម្រើរបស់ក្រុម Barcelona កីឡាករ Andre Gomes បានប្រកាសជាសាធារណៈថារូបគេចង់ចាកចេញពីក្លឹប ក្រោយពីទម្រង់លេងរបស់គេបានធ្លាក់ចុះយ៉ាងខ្លាំងក្រោយពីផ្លាស់ប្តូរមកកាន់ទឹកដី Camp Nou។

ខណៈពេលដែលក្លឹប AC Milan ត្រូវបានគេនិយាយថា កំពុងពិចារណាលើការផ្លាស់ប្តូរកីឡាករម្នាក់នេះយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែ Gomes ចង់ផ្លាស់ប្ដូរទៅលេងនៅក្របខ័ណ្ឌ Premier League ចៀង ដោយក្លឹប Manchester United និង Tottenham Hotspur កំពុងតែខ្នះខ្នែងចូលចែចូវកីឡាករវ័យ 24ឆ្នាំនេះដើម្បីឱ្យទៅលេងនៅក្លឹបខ្លួន ៕

ប្រភពពិ៖ soccerladuma