photo of Claudio Marchisio
វីរបុរសរបស់ Juventus ខ្សែបម្រើ Claudio Marchisio

ខ្សែបម្រើ Claudio Marchisio វីរបុរសរបស់ Juventus បានប្រកាសចូលនិវត្តន៍ក្នុងវ័យ៣៣ឆ្នាំ។

Marchisio បានចូលហាត់នៅថ្នាល Juventus ក្នុងវ័យ៧ឆ្នាំ ក្នុងឆ្នាំ១៩៩៣ ហើយឡើងចូលក្រុមធំក្នុងឆ្នាំ២០០៥ ចូលលេងបានជិត៤០០ប្រកួត ហើយឈ្នះពាន Serie A ៧ដង, Serie B ១ដង, Supercoppa Italiana ៣ដង, Coppa Italia ៤ដង, រងជើងឯក Champions League ២ដង។

photo of Claudio Marchisio

គេបានរងរបួសជង្គង់ធ្ងន់ក្នុងឆ្នាំ២០១៦ ដែលតាំងពីនោះមក សមត្ថភាពរបស់គេបានធ្លាក់ចុះ រហូតចាកចេញទៅចូលរួមក្លិបរុស្ស៊ី Zenit St Petersburg ក្នុងរដូវកាល២០១៨-១៩ ហើយបានលើកពាន Russian Premier League ថ្វីបើចូលលេងបានតិចប្រកួតដោយសាររបួសជាថ្មី។

photo of Claudio Marchisio

នៅក្រុមជម្រើសជាតិវិញ Marchisio បានលេងឱ្យអ៊ីតាលី៥៥ប្រកួត រវាងឆ្នាំ២០០៩ដល់២០១៧ រកបាន៥គ្រាប់, បានរងជើងឯក Euro 2012 និងបានលេខ៣ FIFA Confederations Cup 2013។

Marchisio ដែលត្រូវបានអ្នកគាំទ្រហៅថា«ព្រះអង្គម្ចាស់តូច / Little Prince» បាននិយាយថាគេជាក្មេងមកពីទីក្រុង Turin ដែលស្រមៃចង់លេងឱ្យ Juventus ហើយបានធ្វើវាបាន៕