ខ្សែបម្រើរបស់សេះបង្កង Juventus កីឡាករ Juan Cuadrado សុខចិត្តផ្តល់អាវលេង 7 ដែលពាក់រាងរល់ការប្រកួតជាមួយក្លឹបទៅឱ្យ Cristiano Ronaldo ពាក់វិញ។

ខ្សែបម្រើ Cuadrado សុខចិត្តផ្តល់អាវលេង 7 ដែលខ្លួនស្រឡាញ់ទៅឱ្យ Ronaldo ពាក់វិញ
ខ្សែបម្រើ Cuadrado សុខចិត្តផ្តល់អាវលេង 7 ដែលខ្លួនស្រឡាញ់ទៅឱ្យ Ronaldo ពាក់វិញ

ខ្សែប្រយុទ្ធសញ្ចាតិព័រទុយហ្គាល់រូបនេះ បានផ្លាស់ទៅឱ្យ Juventus ពីក្លឹប Real Madrid ក្នុងតម្លៃខ្លួន 100លានអឺរ៉ូកាលពីដើមសប្តាហ៍នេះ។ ហើយអ្នកគាំទ្ររបស់លោកមានការសង្ស័យថា តើលោកអាចពាក់អាវខ្លួនដូចដែលលោកធ្លាប់លេងឱ្យស្ដេចស Real Madrid ដែលឬទេ។

ខណៈដែលរឿងនេះខាងក្លឹប Juventus មិនបង្អងយ៉ូដែរក៏សម្រេចបង្ហោះនៅលើ Instagram របស់ខ្លួនថា៖ ឥឡូវនេះខ្សែមប្រើ Cuadrado បានធ្វើការសម្រេចចិត្តដោយខ្លួនឯងថា គាត់នឹងផ្ដល់អាវដែលគាត់ពាក់រាល់ការបកួតជាមួយក្លឹបនេះឱ្យ Ronaldo កាន់កាប់វិញម្ដង។ ខណៈដែលលោក Cuadrado ក៏បាននិយាយដែលថា៖ វាជារឿងដ៏ល្អក្នុងការឱ្យដោយផ្ទាល់មិនចាំបាច់មានរឿងច្រើន លោកក៏បន្តទៀតថា៖ Cristiano ក្នុងការផ្សងព្រេងថ្មីនេះសំអោយសំណាងល្អ ៕

ប្រភពពី៖ Goal